UNICEF និង WTO បន្តត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការងារចាក់ថ្នាំបង្ការរោគសម្រាប់កុមារ

Chia sẻ

(VOVWORLD) -  យោងតាមសេចក្តីថ្លែងការណ៍នេះ WHO និង UNICEF បានអំពាវនាវឱ្យអាជ្ញាធរសុខាភិបាលចាប់ពីថ្នាក់មជ្ឈិម រហូតដល់ថ្នាក់មូលដ្ឋាន គ្រួសារនិងសហគមន៍ ក៏ដូចជាដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាការចាក់ថ្នាំបង្ការរោគដ៏ចាំបាច់សម្រាប់កុមារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត។

UNICEF និង WTO បន្តត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការងារចាក់ថ្នាំបង្ការរោគសម្រាប់កុមារ - ảnh 1ការពិនិត្យមុននឹងចាក់ថ្នាំបង្ការរោគសម្រាប់កុមារ (រូបថត: TTXVN)

ក្នុងឱកាសសប្តាហ៍នៃការចាក់ថ្នាំបង្ការរោគពិភពលោក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃ ៣០ ខែមេសាឆ្នាំ ២០២០, អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការធានាការចាក់ថ្នាំបង្ការរោគសម្រាប់កុមារ ក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid-19។

យោងតាមសេចក្តីថ្លែងការណ៍នេះ WHO និង UNICEF បានអំពាវនាវ ឱ្យអាជ្ញាធរសុខាភិបាលចាប់ពីថ្នាក់មជ្ឈិម រហូតដល់ថ្នាក់មូលដ្ឋាន គ្រួសារនិងសហគមន៍ ក៏ដូចជាដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាការចាក់ថ្នាំបង្ការរោគដ៏ចាំបាច់សម្រាប់កុមារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត។

ក្នុងបរិបទដែលវៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងការកែលំអសេវាកម្ម ចាក់ថ្នាំបង្ការរោគនៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលបាននិងកំពុង កសាងមូលដ្ឋានភ័ស្តុតាងវិទ្យាសាស្ត្រ ដើម្បីបង្កើតការជឿទុកចិត្ត ជំរុញតម្រូវការចាក់ថ្នាំបង្ការរោគនៅក្នុងសហគមន៍ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែល ចែកចាយតាមបណ្តាញអ៊ីនធឺណិត។ ទន្ទឹមជាមួយគ្នានោះ WHO និង UNICEF បានប្តេជ្ញាចិត្តបន្តផ្តល់ព័ត៌ មានជាក់ស្តែង អំពីវ៉ាក់សាំងដល់អាជ្ញាធរសុខាភិបាលនិងប្រជាពលរដ្ឋនិយាយរួម រួមទាំងអាណាព្យាបាលនិយាយដោយ ឡែក ដើម្បីជួយប្រជាជនគ្រប់រូបអាចមានជម្រើសសមស្របនិងត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ