ការធ្វើតេស្តវ៉ាក់សាំង COVID-១៩ សម្រាប់អ្នកស្ម័គ្រចិត្ត (រូបថត៖ THX / TTXVN) |
UNICEF បានប្រកាសយុទ្ធនាការដ៏ធំសម្បើមនេះ ក្នុងបរិបទ ដែលថ្នាក់ដឹកនាំពិភពលោកបានសន្យាថា នឹងធានា ការចែកចាយវ៉ាក់សាំងប្រកប ដោយសមធម៌។ យោងតាមអង្គការ UNICEF ថា ទីភ្នាក់ងារនេះ កំពុងធ្វើការ ជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ជាង ៣៥០ អង្គភាព ដើម្បីចែកចាយវ៉ាក់សាំង និងឧបករណ៍ចាក់វ៉ាក់សាំងចំនួន ១ ពាន់លាន ដល់ប្រទេសក្រីក្រដូចជា Burundi, Afghanistan និង Yemen ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម COVAX - សំដៅចែកចាយ វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដល់ប្រទេសនានានៅលើពិភពលោកផងដែរ៕