ប្រជាជនពាក់ម៉ាសដើម្បីបង្ការជំងឺរ COVID-19 នៅ Abidjan, Cote d'Ivoire (ប្រភព៖AFP/TTXVN) |
នាបច្ចុប្បន្ននេះ តំបន់ភាគខាងលិច និងកណ្តាលអាហ្វ្រិក កំពុងតែជួបប្រទះ នូវលំហូរ ជនភៀសខ្លួន យ៉ាងច្រើនសម្បើម។ ប្រជាជនប្រមាណ ៩ លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះដោយបង្ខំចិត្ត ព្រោះតែជម្លោះនិងការប្រែប្រួលអាកាសធាតុ។
អ្នកជំនាញ និងបុគ្គលិករបស់ UNHCR កំពុងបង្កើនសកម្ម ភាព នៅទូទាំងអាហ្វ្រិកខាង លិចនិងអាហ្វ្រិកកណ្តាល ដើម្បី ផ្តល់ជំនួយឧបត្ថម្ភដល់ជនភៀសខ្លួនទាំងនេះ។
យ៉ាងណាមិញ UNHCR បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនជំនួយឧបត្ថម្ភសម្រាប់ សហគមន៍ងាយរងគ្រោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពជំនួយមនុស្សធម៌ក្នុងតំបន់ កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារជម្លោះប្រដាប់អាវុធនិងការអនុវត្តបំរាមគោចរ ការបិទព្រំដែនរបស់ប្រទេសមួយចំនួនផងដែរ។