UNESCO វាយសម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម

Chia sẻ
(VOVworld)-វៀតណាមជានិច្ចកាលជាប្រទេសនាំមុខនិងជាគំរូអំពីការអនុវត្តប្រកប ដោយជោគជ័យនូវកម្មវិធីសកម្មភាពរបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់ អង្គការសហប្រជាជាតិ (UNESCO) ។ 
UNESCO វាយសម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម - ảnh 1
លោកស្រី Irina Bokava អគ្គនាយិការអង្គការ UNESCO នៅ ក្នុងការទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាម
(រូបថតៈ TTXVN)

(VOVworld)-វៀតណាមជានិច្ចកាលជាប្រទេសនាំមុខនិងជាគំរូអំពីការអនុវត្តប្រកប
ដោយជោគជ័យនូវកម្មវិធីសកម្មភាពរបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់
 អង្គការសហប្រជាជាតិ (UNESCO) ។ UNESCO វាយតម្លៃខ្ពស់ចំពោះរាល់ការរួម
 ចំណែកជាក់ស្តែងរបស់វៀតណាមសម្រាប់ការអនុវត្តបេសកកម្មរួមរបស់អង្គការ
 នេះ។ នេះជាមតិរបស់លោកស្រី Irina Bokava អគ្គនាយិការអង្គការ UNESCO នៅ
 ក្នុងការទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung
ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាមនាព្រឹកថ្ងៃទី២៨មេសា ក្នុងក្រប
ខ័ណ្ឌចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើកទី២០ដែលប្រព្រឹត្តទៅនៅ
ទីក្រុងប៉ារីសប្រទេសបារាំង។ លោកស្រីឲ្យដឹងថែមទៀតថា  UNESCO ជានិច្ចកាល
នឹងគាំទ្រវៀតណាមលើវិស័យជាប្រៀបខ្លាំងរបស់ខ្លួន។ រីឯខ្លួនវិញ លោក Le Hoai
Trung បានអះអាងថា វៀតណាមនឹងបន្តរួមចំណែកសកម្មទៅក្នុងដំណើរការ កំណត់
ទិសដៅសកម្មភាពក៏ដូចជាអនុវត្តរាល់សកម្មភាពរបស់ UNESCO។ វៀត ណាមមាន
បំណងបន្តកិច្ចសហប្រតិបត្តិការនិងទទួលបានការឧបត្ថម្ភរបស់ UNESCO លើវិស័យ
អប់រំ វិទ្យាសាស្ត្រ វប្បធម៌និងព័ត៌មាន៕

ប្រតិកម្មទៅវិញ