ទិដ្ឋភាពទូទៅនៃមហាសន្និបាត UNESCO លើកទី ៤១ (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ ឯកសាររំលឹកខួបលើកទី ២៥០ នៃថ្ងៃកំណើត និងខួប ២០០ ឆ្នាំនៃមរណភាពរបស់មហាកវីស្ត្រី Ho Xuan Huong ក៏ដូចជាខួបលើកទី ២០០ នៃកំណើតរបស់អ្នកប្រាជ្ញ Nguyen Dinh Chieu ត្រូវបានអនុម័តរួមជាមួយនឹងឯកសាររបស់ប្រទេសចំនួន ៥៨ ផ្សេងទៀត។ ឯកសារទាំងនេះត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យ ដោយអង្គការយូណេស្កូកំណត់ ជាពិសេសឯកសារដែលស្របនឹងឧត្តមគតិ និងបេសកកម្មរបស់អង្គការយូណេស្កូក្នុងវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ ព័ត៌មាន និងការឃោសនា រួមចំណែកជំរុញសន្តិភាព ជំរុញកិច្ចសន្ទនាវប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងបណ្តាជនជាតិ។ ធ្វើការវាយតំលៃអំពីសេចក្តីសម្រេចចិត្តដែលទើបបាន UNESCO អនុម័តនេះ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Hong Van ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ UNESCO បានឲ្យដឹងថា៖
“ការដែលអង្គការយូណេស្កូអនុម័តលើសេចក្តីសម្រេច ដោយទទួលស្គាល់អ្នកប្រាជ្ញ Nguyen Dinh Chieu និងមហាកវី Ho Xuan Huong ពិតជាមោទនភាព និងសេចក្តីរីករាយមិនត្រឹមតែសម្រាប់ខេត្ត Nghe An ខេត្ត Ben Tre ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនវៀតណាមទាំងមូលផងដែរ។ នេះក៏ជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិនិងអង្គការយូណេស្កូ ចំពោះគុណតម្លៃរបស់ប្រជាជនប្រជាជាតិវៀតណាម ទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្ត្រ ការសិក្សាប្រពៃណី ក៏ដូចជាមនោគមវិជ្ជា សមភាពយេនឌ័រ និងការរំដោះស្ត្រី ហើយប្រការទាំងនេះគឺសមស្របនឹងគុណតម្លៃដែលអង្គការយូណេស្កូកំពុងជំរុញផ្សព្វផ្សាយផងដែរ”។
សូមគូសបញ្ជាក់ថា អ្នកប្រាជ្ញ Nguyen Dinh Chieu កើតនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៨២២ គឺជាអ្នកវប្បធម៌និងជាមហាកវីរបស់វៀតណាម។
មហាកវី Ho Xuan Huong (១៧៧២-១៨២២) ត្រូវបានគេស្គាល់ថាជា "ព្រះមហាក្សត្រីយានីនៃកំណាព្យ Nom" នៃប្រទេសវៀតណាម។ ជាមួយនឹងគំនិតថ្មីៗ រចនាប័ទកំណាព្យប្រកបដោយភាពច្នៃប្រឌិត ពាក្យពេជន៍សាមញ្ញ និងប្រកបដោយភាពច្នៃប្រឌិត ស្នាដៃរបស់មហាកវីរូបនេះបាននាំមកនូវអត្ថន័យ គុណតម្លៃ និងភាពរឹងមាំយូរអង្វែង តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ ស្នាដៃកំណាព្យរបស់លោកស្រីក៏មានខ្លឹមសារជាច្រើនអំពីសមភាពយេនឌ័រ ការតស៊ូដើម្បីរំដោះស្ត្រីនៅវៀតណាម។
មុននេះ UNESCO ធ្លាប់បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដើម្បីលើកតំកើងនិងអបអរសាទរឆ្នាំកំណើតនិងមរណភាពរបស់អ្នកប្រាជ្ញល្បីឈ្មោះរបស់វៀតណាម ដូចជា ខួបលើកទី ១០០ របស់លោកប្រធានហូជីមិញ (១៩៩០), ខួបកំណើត ៦០០ ឆ្នាំរបស់អ្នកប្រាជ្ញ Nguyen Trai (១៩៨០), ខួប ២៥០ ឆ្នាំនៃកំណើតអ្នកវប្បធម៌ Nguyen Du (២០១៥), និងខួប ៦៥០ ឆ្នាំនៃមរណភាពរបស់គ្រូបង្រៀន Chu Van An (២០១៩)៕