Fatmagul អាយុ ១៩ ឆ្នាំ អង្គុយលើគំនរបាក់បែក ដែលកាលពីមុនជាផ្ទះរបស់ខ្លួន ថ្ងៃទី ៤ ខែមីនា។ (រូបថត៖ Reuters) |
យោងតាមលោកស្រីបានឲ្យដឹងថា តួរលេខបណ្ដោះអាសន្ននេះគឺជាមូលដ្ឋានសម្រាប់ម្ចាស់ជំនួយកៀងគរជំនួយសម្រាប់ជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសទួរគីនិងស៊ីរីនៅក្នុងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល នៅថ្ងៃទី ១៦ ខែមីនាខាងមុខ។ មន្ត្រី UNDP រូបនេះបានឲ្យដឹងថា ការចំណាយលើការកសាងឡើងវិញក្នុងតំបន់រងការបាក់បែកក្រោយគ្រោះរញ្ជួយដី នឹងខ្ពស់ជាងការខូចខាតដែលបានរៀបរាប់ខាងលើ។
នាថ្ងៃដដែលនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ថវិកាចំនួនជាង ១០ លានដុល្លារ ដើម្បីជួយឧបត្ថម្ភទួរគីសាងសង់លំនៅដ្ឋានឡើងវិញសម្រាប់អ្នកនៅរស់រានមានជីវិតក្រោយគ្រោះរញ្ជួយដី។
គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈ បានឆក់យកអាយុជីវិតរបស់មនុស្សជាង ៤៦.០០០ នាក់នៅក្នុងប្រទេសទួរគី និងមនុស្សជាង ៦.០០០ នាក់នៅក្នុងប្រទេសស៊ីរីជិតខាង ហើយបានបំផ្លិចបំផ្លាញផ្ទះរាប់សែនខ្នង ទាំងស្រុង។ នេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងតំបន់ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ៕