អង្គការសហប្រជាជាតិបានព្រមានពីហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលគំរាមកំហែងដល់មនុស្សគ្រប់គ្នានៅក្នុងតំបន់ហ្គាហ្សា ខណៈដែលកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានអំពី "កម្រិតនៃភាពអស់សង្ឃឹមដែលមិនធ្លាប់មាន"។
កុមាររង់ចាំទទួលជំនួយស្បៀងអាហារនៅក្រុង Rafah តំបន់ហ្គាហ្សា ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
នៅលើបណ្តាញសង្គម X ប្រធាន UNRWA លោក Philippe Lazzarini បានសង្កត់ធ្ងន់ថា នេះគឺជាគ្រោះសោកនាដកម្មដែលបង្កើតឡើងដោយមនុស្ស។ ពិភពលោកសន្យាថា នឹងមិនអនុញ្ញាតឱ្យមានគ្រោះទុរ្ភិក្សកើតឡើងទៀតទេ។ គ្រោះទុរ្ភិក្សនៅតែអាចចៀវាងបាន ដោយឆន្ទៈនយោបាយពិតប្រាកដ ដើម្បីបើកចំហលទ្ធភាពទទួលបាននិងការពារការឧបត្ថម្ភដ៏មានអត្ថន័យ។ លោក Philippe Lazzarini បានឲ្យដឹងថា ពេលវេលាចុងក្រោយដែល UNRWA អាចផ្តល់ជំនួយស្បៀងអាហារទៅភាគខាងជើងនៃតំបន់ហ្គាហ្សាគឺជាងមួយខែមកហើយ ពោលគឺនៅថ្ងៃទី ២៣ ខែមករា។
តំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ខណៈដែលជម្លោះបានអូសបន្លាយជិត ៥ ខែ ដោយគ្មានសញ្ញានៃការចុះត្រជាក់។ ប្រជាជនភាគច្រើននៅតំបន់ហ្គាហ្សាត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ហើយរស់នៅក្នុងការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ៕