UN បញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបោះឆ្នោតជាឯកច្ឆ័ន្ទលើដំណោះស្រាយមួយដើម្បីបញ្ចប់ជាបន្ទាន់នូវបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី (MINUSMA) ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៣មក ដើម្បីការពារការកាន់កាប់របស់កម្លាំងជីហាដ(Jihad)។
UN បញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី - ảnh 1នាយទាហាននៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី ដើរល្បាតក្នុងក្រុង Konna ប្រទេសម៉ាលី។ រូបថត៖ AFP/VNA

ការបោះឆ្នោតនេះប្រព្រឹត្តិទៅពីរសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាលី លោក Abdoulaye Diop បានធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខមានការភ្ញាក់ផ្អើលដោយហៅបេសកកម្មរបស់អង្គការសហប្រជាជាតិជា «ការបរាជ័យ» ហើយបានអំពាវនាវឲ្យបញ្ចប់បេសកកម្មនេះជាបន្ទាន់។ ទំនាក់ទំនងរបស់ម៉ាលីជាមួយអង្គការសហប្រជាជាតិបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២០ ដែលបាននាំរបបយោធាឡើងកាន់អំណាច។ របបនេះក៏បានកាត់ផ្តាច់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយបារាំងផងដែរ។ យោងតាមទម្លាប់របស់អង្គការសហប្រជាជាតិ បេសកកម្មរក្សាសន្តិភាពត្រូវមានការយល់ព្រមពីប្រទេសម្ចាស់ផ្ទះ៕

ប្រតិកម្មទៅវិញ