រូបផាព៖ AFP/ TTXVN |
មុននោះនៅថ្ងៃទី ៥ ខែតុលា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា អាជ្ញាធរប្រទេសនេះកំពុងធ្វើការចរចាលើការពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅនេះ។ យោងតាមលោក Mykhailo Podolyak អ៊ុយក្រែននឹងមិនធ្វើការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីនោះទេ ប៉ុន្តែនឹងចូលរួមក្នុងដំណើរការសន្ទនាជាមួយប្រទេសទួរគី និងអង្គការសហប្រជាជាតិ។ លោក Mykhailo Podolyak បានពណ៌នាការចរចានេះថា “លំបាក” ហើយបានសម្តែងក្តីសង្ឃឹមថា អ៊ុយក្រែនអាចសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្ររបស់ខ្លួន៕