UAE ត្រៀមខ្លួនជាស្រេចជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៣ ខែឧសភា ព្រះរាជទាយាទអេមីយ៉ាតអារ៉ាប់រួម (UAE) Sheikh Mohammed bin Zayed Al-Nahyan បាននិយាយថា ប្រទេសនេះត្រៀមខ្លួនជាស្រេច ចូលរួមជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
UAE ត្រៀមខ្លួនជាស្រេចជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន - ảnh 1កន្លែងកើតហេតុបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis តំបន់ហ្គាហ្សា កាលពីថ្ងៃទី១៩ ខែឧសភា។ (រូបថត៖ Xinhua/VNA)
យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ UAE បានផ្សាយថា ព្រះរាជទាយាទទ្រង់ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ក្នុងនោះសម្ដែងនូវការគាំទ្ររបស់ UAE ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់អេហ្ស៊ីបសំដៅជំរុញបទឈប់បាញ់រវាងអ៊ីស្រាអែលជាមួយចលនា ឥស្លាមហាម៉ាស់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ព្រះរាជទាយាទទ្រង់បានបញ្ជាក់ ថា UAE ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីទាំងអស់ដើម្បីរក្សាបទឈប់ បាញ់ ហើយស្វែងរកវិធីថ្មីសំដៅបន្ធូរបន្ថយភាពតានតឹងនិងឆ្ពោះទៅរកសន្តិភាពផង ដែរ។
ក្រោយពីការប៉ះទង្គិចគ្នាយ៉ាងតានតឹងអស់រយៈពេល១១ថ្ងៃកន្លងមក អ៊ីស្រាអែល និងហាម៉ាស់បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលចូលជាធរមានចាប់ពីវេលា ម៉ោង២ថ្ងៃទី២១ ខែឧសភា។ យោងតាមការិយាល័យសម្របសម្រួលបញ្ហាមនុស្សធម៌ របស់អង្គការសហប្រជាជាតិបានជូនដំណឹងថា ប្រជាពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោច ណាស់ចំនួន ២៣០នាក់ ក្នុងនោះមានកុមារ ៦៥ នាក់ បានស្លាប់នៅតំបន់ហ្គាហ្សា។ ចំណែក ឯភាគីអ៊ីស្រាអែលឲ្យដឹងថា មានមនុស្សចំនួន១២នាក់បានស្លាប់ ក្នុងនោះមានកុមារ ២នាក់ និងទាហាន ១ នាក់៕

ប្រតិកម្មទៅវិញ