Start- up បែលហ្ស៊ីកចាប់អារម្មណ៍លើឧស្សាហកម្មស្វ័យប្រវត្តិកម្មរបស់វៀតណាម

Chia sẻ
(VOVWORLD) - ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយនៅលើពិភពលោកក្នុងវិស័យស្វ័យប្រវត្តិកម្មនិងរ៉ូបូតនាពេលបច្ចុប្បន្ននេះ Zorabot (ក្រុមហ៊ុនមួយនៅបែលហ្ស៊ីក) កំពុងកំណត់ទិសដៅឈានទៅទីផ្សារវៀតណាម។

ពន្យល់អំពីមូលហេតុនៃការជ្រើសរើសប្រទេសអាស៊ីអាគ្នេយ៍មួយនេះ លោក Fabrice Goffin អគ្គនាយកក្រុមហ៊ុន Zorabot បានមានប្រសាសន៍ថា លោកបានអានរបាយការណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលវាយតម្លៃថាទីផ្សារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់វៀតណាម កំពុងអភិវឌ្ឍន៍និងមានសក្តានុពលជាច្រើន។ លើសពីនេះទៀត មុនពេលមានជំងឺរាតត្បាត កូវីដ១៩ វៀតណាមបានរៀបចំពិព័រណ៍អន្តរជាតិជាប្រចាំឆ្នាំ ស្តីពីការបញ្ជានិងស្វ័យប្រវត្តិកម្ម ដោយមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានិងស្វ័យប្រវត្តិកម្មល្បីឈ្មោះជាច្រើននៅលើពិភពលោក។ ចំពោះទីផ្សារដែលមានសក្តានុពលជាច្រើនដូចជាវៀតណាម អាចជឿជាក់ថានឹងមានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍នៅទីនេះ។

បច្ចុប្បន្ន ក្រុមហ៊ុន Zorabot កំពុងធ្វើការជាមួយដៃគូវៀតណាមដើម្បីបង្ហាញវត្តមាននៅលើទីផ្សារនេះយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ