អគ្គលេខាអង្គការ OIC លោក Yousef bin Ahmed Al-Othaimeen បានឲ្យដឹងថា ការបោះជំហានរបស់អ៊ីស្រាអែលមិនជួយដល់កិច្ចប្រឹងប្រែងសម្រាប់ដំណើរការសន្តិភាពទេ ត្រឹមតែធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងដើម្បីបង្កើតដំណោះស្រាយយ៉ាងពេញលេញ និងយូរអង្វែង ចំពោះជម្លោះនៅមជ្ឈឹមបូព៌ា ប៉ណ្ណោះ។
អង្គការ OIC បានគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ នៅតាមខ្សែព្រំដែនឆ្នាំ ១៩៦៧ ដោយមានហ្សេរូសាឡឹមខាងកើតជារដ្ឋធានី៕