អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងប្រ៊ុចសែល (រូបថត Reuter) |
ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីការពារជាតិរបស់ណាតូបានឲ្យដឹងថាលំហអវកាស កំពុងក្លាយជាកន្លែងនៃការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលគូប្រជែងសំខាន់របស់ណាតូរួមមានប្រទេសរុស្ស៊ីនិងចិន បានអភិវឌ្ឍបច្ចេកវិទ្យានិងអាវុធផ្នែកអវកាសយ៉ាងខ្លាំងផងដែរ។ ហេតុដូច្នេះ អាទិភាពនៃយុទ្ធសាស្ត្ររបស់ណាតូនាពេលអនាគតគឺអភិវឌ្ឍសមត្ថភាព ដើម្បីការពារផ្កាយរណបយោធា ក៏ដូចជាស៊ីវិលរបស់ខ្លួនចំពោះហានិភ័យនៃការវាយប្រហារពីគូប្រជែង ៕