NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ

Chia sẻ

(VOVworld) – នាថ្ងៃទី ៥ មិនា ទាហានមកពីប្រទេសជា
សមាជិកចំនួន ៧ នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាង
ជើង (NATO) ចំនួន ១៥០០ នាក់​បានចាប់ផ្តើមការធ្វើ
សមយុទ្ធពហុជាតិ  Poseidon ឆ្នាំ ២០១៧ លើតំបន់ដែន
សមុទ្រ អន្តរជាតិប៉ែកខាងលិចសមុទ្រខ្មៅចំណុះរូម៉ានី។

NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ - ảnh 1
NATO ធ្វើសមយុទ្ធពហុជាតិនៅសមុទ្រខ្មៅ (VNA)


(VOVworld) – នាថ្ងៃទី ៥ មិនា ទាហានមកពីប្រទេសជាសមាជិកចំនួន ៧
នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) ចំនួន ១៥០០ នាក់​បាន
ចាប់ផ្តើមការធ្វើសមយុទ្ធពហុជាតិ  Poseidon ឆ្នាំ ២០១៧ លើតំបន់ដែនសមុទ្រ
 អន្តរជាតិប៉ែកខាងលិចសមុទ្រខ្មៅចំណុះរូម៉ានី។ ការធ្វើសមយុទ្ធមានការចូល
រួម របស់នាវាចំបាំងចំនួន ១៧ គ្រឿង យន្តហោះ Puma Naval និងនាវាមុជ
ទឹកចំនួន ២ គ្រឿងរួមជាមួយអ្នកមុជទឹក។ ភារកិច្ចស្នូលនៃការធ្វើសមយុទ្ធ
លើកនេះគឺសំដៅ លើកកំពស់សមត្ថភាពសហការរវាងប្រទេសជាសមាជិក
NATO នានាក្នុងការ បង្ការប្រឆាំងគ្រាប់មីន ក៏ដូចជា វាយតំលៃសមត្ថភាព
នៃអង្គភាពរូម៉ានីក្នុងការ ចូលរួមកំលាំងប្រតិកម្មឆាប់រហ័សរបស់ NATO
នាឆ្នាំ ២០១៨ ខាងមុខ។ ការធ្វើ សមយុទ្ធនឹងបញ្ចប់នាថ្ងៃទី ១៣ មិនា៕ 

ប្រតិកម្មទៅវិញ