IS ខិតមកជិតទ្វាច្រករដ្ឋធានី Baghdad របស់អ៊ីរ៉ាក់

Chia sẻ

(VOVworld) – នាថ្ងៃទី ១៤ តុលា បណ្ដាជនប្រដាប់អាវុធនៃ
កំលាំងរដ្ឋឥស្លាមស្វ័យ ប្រកាស (IS) នៅអ៊ីរ៉ាក់បានខិតមកជិត
ទីរួមស្រុក Amriyat al-Fallujah ជាទីកន្លែង ចុងក្រោយដែល
រដ្ឋាភិបាលអ៊ីរ៉ាក់នៅកំពុងត្រួតពិនិត្យនៅខេត្ត Anbar​​​ ភាគខាង
លិចប្រទេសនេះ។


IS ខិតមកជិតទ្វាច្រករដ្ឋធានី Baghdad របស់អ៊ីរ៉ាក់  - ảnh 1
IS ខិតមកជិតទ្វាច្រករដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ តុលា បណ្ដាជនប្រដាប់អាវុធនៃកំលាំងរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) នៅអ៊ីរ៉ាក់បានខិតមកជិតទីរួមស្រុក Amriyat al-Fallujah ជាទីកន្លែង ចុងក្រោយដែលរដ្ឋាភិបាលអ៊ីរ៉ាក់នៅកំពុងត្រួតពិនិត្យនៅខេត្ត Anbar​​​ ភាគខាងលិច
ប្រទេសនេះ។ ក្នុងករណីទីរួមស្រុកនេះធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់  IS  ប្រកានេះ
មានអត្ថន័យ​ថា៖  កំលាំងសង្គ្រាមសាសនាបានខិតមកជិតច្រកទ្វារបស់រដ្ឋធានី
Baghdad និងទីក្រុង ពិសិដ្ឋ Karbala របស់ជនឥស្លាម Shiite ។ ក្នុងសប្តាហ៍កន្លងមក
កងទ័ពរដ្ឋាភិបាល អ៊ីរ៉ាក់រងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយការតបតវិញយ៉ាងខ្លាំងរបស់ IS។ ស្ថានភាពនេះបានធ្វើឲ្យមន្ត្រីមួយចំនួនព្រមានថា៖ ខេត្តនេះអាចធ្លាក់ចូលក្នុងដៃរបស់
IS នាពេលខាងមុខ។ នាថ្ងៃដ៏ដែល មេគុលសម្ព័ន្ធជនឥស្លាម Sunni Sheikh Ali Hatem
al-Suleima បានអំពាវនាវឲ្យបណ្ដាប្រទេសអារ៉ាប់ចូលរួមសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹង IS ដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីរ៉ាក់របស់នាយករដ្ឋមន្ត្រីជាជន
Shiite លោក Haidar al Abadi បានប្រឆាំងជំទាស់រាល់ភាពអន្តរាគមន៍របស់ទាហាន បរទេស៕

ប្រតិកម្មទៅវិញ