IMF៖ ហានិភ័យចំពោះ​ស្ថិរភាពហិរញ្ញវត្ថុ​សកលកំពុងតែ​កើនឡើង

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅក្នុងវេទិកាជាន់ខ្ពស់អភិវឌ្ឍន៍ចិនកាលពីថ្ងៃទី២៦ ខែមីនា នៅទីក្រុងប៉េកាំង ប្រទេសចិន អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឲ្យដឹងថា យថាទស្សន៍រយៈពេលមធ្យមសម្រាប់សេដ្ឋកិច្ចពិភពលោកនៅតែទន់ខ្សោយ ហើយហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុកំពុងតែកើនឡើងដោយសារតែអតិផរណាខ្ពស់ ជម្លោះ និងការបែងចែកភូមិសាស្ត្រនយោបាយ។ 
IMF៖ ហានិភ័យចំពោះ​ស្ថិរភាពហិរញ្ញវត្ថុ​សកលកំពុងតែ​កើនឡើង - ảnh 1អគ្គនាយក IMF លោកស្រី Kristalina Georgieva ថ្លែងមតិក្នុងវេទិកានេះ។ (រូបថត៖ The Paper)

លោកស្រី Kristalina Georgieva អគ្គនាយក IMF បានចាត់ទុកថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបច្ចុប្បន្ន កំពុងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ លោកស្រី Kristalina បានព្យាករណ៍ថា បើទោះបីជាយថាទស្សន៍សម្រាប់ឆ្នាំ ២០២៤ មានភាពប្រសើរឡើងក៏ដោយ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយនឹងនៅតែទាបជាង ៣,៨% ។ ដូច្នេះហើយ IMF កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ និងវាយតម្លៃផលប៉ះពាល់របស់វាទៅលើយថាទស្សន៍សេដ្ឋកិច្ចពិភពលោកនិងស្ថិរភាពហិរញ្ញវត្ថុជាសកល។

វេទិកាជាន់ខ្ពស់អភិវឌ្ឍន៍ប្រទេសចិនឆ្នាំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ -២៧ ខែមីនា នៅទីក្រុងប៉េកាំង ដោយមានប្រធានបទ "ស្តារសេដ្ឋកិច្ចឡើងវិញ៖ ឱកាស និងកិច្ចសហប្រតិបត្តិការ"៕

 

ប្រតិកម្មទៅវិញ