IMF៖ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងជួបការលំបាកជាច្រើន

Chia sẻ
(VOVWORLD) - អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva កាលពីថ្ងៃទី ១ខែមករា បាននិយាយថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងប្រឈមមុខនឹងការលំបាកជាច្រើន នៅពេលដែលកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់រយៈពេលនៃភាពទន់ខ្សោយ។
IMF៖ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងជួបការលំបាកជាច្រើន - ảnh 1អគ្គនាយក IMF លោកស្រី Kristalina Georgieva។ (រូបថត៖ Michele Tantussi/Reuters)

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CBS លោកស្រី Kristalina Georgieva បានព្យាករណ៍ថា ឆ្នាំ ២០២៣ នឹងជួបប្រទះការលំបាក់ជាងឆ្នាំ ២០២២ ដោយសារសេដ្ឋកិច្ចសំខាន់ៗដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងចិន សុទ្ធតែស្ថិតក្នុងដំណាក់កាលនៃការបន្ថយល្បឿន។ ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ អត្រាកំណើនរបស់ប្រទេសចិននៅឆ្នាំ ២០២២ នឹងទាបជាងអត្រាកំណើនពិភពលោក។ សេដ្ឋកិច្ចអាមេរិកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ច  ខណៈដែលពាក់កណ្តាលនៃសហភាពអឺរ៉ុប (EU) នឹងធ្លាក់ចុះនៅឆ្នាំ ២០២៣។ យោងតាមលោកស្រី Georgieva ទស្សនវិស័យសម្រាប់ទីផ្សារដែលកំពុងរីកចម្រើនគឺកាន់តែអាក្រក់ដោយសារតែកម្រិតនៃកំណើនបំណុល និងភាពខ្លាំងនៃប្រាក់ដុល្លារ។ IMF ព្យាករណ៍ថា មួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំ ២០២៣នេះ៕

ប្រតិកម្មទៅវិញ