IMF ព្រមានអំពីជម្លោះពាណិជ្ជកម្មដែលគំរាមកំហែងដល់ការងើបឡើងវិញ សេដ្ឋកិច្ចពិភពលោក

Chia sẻ
(VOVWORLD) -ជម្លោះពាណិជ្ជកម្មកំពុងឡើងជណ្តើរនិងអូសបន្លាយរយៈពេលវេងអាចនាំមកនូវគ្រោះអាសន្នដែលគំរាមកំហែងដល់ការងើបឡើងវិញសេដ្ឋកិច្ចនិងកាត់បន្ថយ ជាយថាទស្សន៍សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលមធ្យម។

ក្នុងរបាយការណ៍បច្ចុប្បន្នកម្មអំពីការព្យាករណ៍កំណើនកំណើនយថាទស្សន៍សេដ្ឋកិច្ចសកលលោកដែលប្រកាសនាថ្ងៃទី ១៦ ខែកក្កដា ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថាការដែល អាមេរិក ចិន និងបណ្តាប្រទេសផ្សេង ទៀតកំពុងគំរាមកំហែងលើការវាយពន្ធដោយឥតឈប់ឈរនឹងមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ទៅលើតម្រូវការតែប៉ុណ្ណោះថែមទាំងបង្កើនភាពវឹកវរនិងផលប៉ះពាល់អាក្រក់ដល់ការវិនិយោគទៀតផង។ ប្រធាន IMF សេដ្ឋវិទូលោក Maury Obstfeld បានឱ្យដឹងអះអាងថាប្រសិនបើការគំរាមកំហែងអំពីគោលនយោបាយពាណិជ្ជកម្មនាពេលបច្ចុប្បន្នក្លាយទៅជាការពិតនោះវានឹងនាំឱ្យរកការថុចុះទំនុកចិត្តអាជីវកម្មនិងទិន្នផលសកលលោកក្នុងឆ្នាំ២០២០អាចធ្លាក់ចុះប្រមាណ 0,5% បើប្រៀប ធៀបទៅនឹងការព្យាករណ៍បច្ចុប្បន្ន។

នៅក្នុងរបាយការណ៍នេះ IMF មិន ផ្លាស់ប្តូរការព្យាករណ៍កំណើនសេដ្ឋកិច្ច សកលលោកនៅកំរិតត្រឹម 3,9% សម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ បើធៀបនឹង ការព្យាករណ៍ខែមេសាកន្លងទៅ៕ 

ប្រតិកម្មទៅវិញ