(រូបថត៖ TTXVN) |
នេះគឺជាការព្រមានដែលត្រូវបាននាំចេញកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ក្នុងសាររបស់ អគ្គនាយិការ មូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva នៅក្នុងកិច្ចប្រជុំនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) ។
លោកស្រី Georgieva បានព្យាករណ៍ថា នៅចុងឆ្នាំ ២០២២ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទីផ្សារកំពុងលេចចេញ ដោយលើកលែងតែចិន នឹងមានប្រាក់ចំណូលលើមនុស្សម្នាក់ៗថយចុះ ២២% បើប្រៀបធៀបនឹងកម្រិតមុនពេលមានវិបត្តិ ខណៈការថយចុះនេះរបស់បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍គឺ ១៣% ។ លោក Georgieva ក៏បានព្រមាន ថាវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតនឹងពង្រីកគម្លាតរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះកុមារត្រូវរងផលប៉ះពាល់ច្រើនបំផុតដោយសារការអប់រំត្រូវរអាក់ខានផងដែរ៕