IMF៖ ជម្លោះ​នៅអ៊ុយក្រែននាំទៅដល់​វ​វិបត្តិស្បៀងអាហារសកល​ដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៨ មក

Chia sẻ
(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី ៣០ ខែកញ្ញាបានឲ្យដឹងថា ជម្លោះនៅអ៊ុយក្រែនបានកាត់ផ្តាច់សកម្មភាពនាំចេញគ្រាប់ធញ្ញជាតិ និងជី ដែលនាំទៅដល់វិបត្តិស្បៀងអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៨ មក។
IMF៖ ជម្លោះ​នៅអ៊ុយក្រែននាំទៅដល់​វ​វិបត្តិស្បៀងអាហារសកល​ដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៨ មក - ảnh 1ប្រជាជននៅទីក្រុង Balakliia ខេត្ត Kharkov អ៊ុយក្រែន រង់ចាំជាជួរដើម្បីទទួលជំនួយឧបត្ថម្ភ ថ្ងៃទី ២១ ខែកញ្ញា។ (រូបថត៖Reuter)

ការស្រាវជ្រាវថ្មីបំផុតរបស់ IMF បានប៉ាន់ស្មានថា ប្រទេសចំនួន ៤៨ ដែលរងការខ្វះខាតស្បៀងអាហារបំផុត ត្រូវចំណាយទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់សកម្មភាពនាំចូលក្នុងឆ្នាំ ២០២២ និង ២០២៣ ដោយសារតែតម្លៃស្បៀងអាហារ និងជី បានកើនឡើងគួរឱ្យភ្ញាក់ផ្អើល ដោយជម្លោះនៅអ៊ុយក្រែន។ ប្រការនេះ នឹងធ្វើឲ្យអស់រលីងឃ្លាំងស្តុកបម្រុងរបស់ប្រទេសជាច្រើនដែលរងផលប៉ះពាល់ដោយជម្លោះ កំពុងប្រឈមនឹងបញ្ហាតុល្យភាពការចំណាយក្រោយជំងឺរាតត្បាតកូវីដ-១៩ និងតម្លៃថាមពលកើនឡើង។ យោងតាម IMF ជម្លោះនៅអ៊ុយក្រែនបានធ្វើឱ្យអាក្រក់ទៅ នូវវិបត្តិស្បៀងអាហារដែលធ្លាប់បានកើនឡើងចាប់តាំងពីឆ្នាំ ២០០៨ ហើយទន្ទឹមនឹងនោះ IMF បានអំពាវនាវឱ្យពង្រឹងជំនួយមនុស្សធម៌តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការផ្សេងទៀត ក៏ដូចជាវិធានការសារពើពន្ធផ្តោតលើបណ្តាប្រទេសដែលរងផលប៉ះពាល់ ដើម្បីគាំទ្រដល់ជនក្រីក្រ៕

ប្រតិកម្មទៅវិញ