IMF កោតសរសើរចំពោះសមិទ្ធិផលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់​វៀតណាម

Chia sẻ
(VOVWORLD) - វៀតណាមបានបង្ហាញការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព សូម្បីតែនៅពេលដែលមិនទាន់មានវ៉ាក់សាំងប្រឆាំងជំងឺក៏ដោយ។
IMF កោតសរសើរចំពោះសមិទ្ធិផលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់​វៀតណាម - ảnh 1វៀតណាមបានបង្ហាញការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព សូម្បីតែនៅពេលដែលមិនទាន់មានវ៉ាក់សាំងប្រឆាំងជំងឺក៏ដោយ (រូបថត៖ TTXVN)

លោក Helge Berger ជំនួយការនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងដូច្នេះ អំពីការឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម។ ក្នុងអត្ថបទសរសេរនៅលើកាសែត The Print របស់ឥណ្ឌាលោក Berger បានកោតសរសើរចំពោះសមិទ្ធិផលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម ព្រមទាំងបានឲ្យដឹងថា “ កូនសោ”នាំមកនូវជោគជ័យរបស់វៀតណាមគឺជាវិធានការធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់ ការធ្វើតេស្ត៍រស័ស និងតាមដានប្រភពជំងឺយ៉ាងឆាប់រហ័ស។ ដោយទប់ស្កាត់បានជំងឺរាតត្បាតកូវីដ ១៩ ហើយពេលវេលារក្សាគម្លាតសង្គមមិនដល់ ៣ ខែនោះ សេដ្ឋកិច្ចវៀតណាមមិនបានធ្លាក់ចូលក្នុងស្ថានភាពឱនភាពក្នុងឆ្នាំ ២០២០ ឡើយហើយវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិចតូចនៅលើពិភពលោក ដែលសម្រេចបានកំណើន ២,៩% ផងដែរ៕

ប្រតិកម្មទៅវិញ