IGAD អំពាវនាវឱ្យភាគីនានានៅស៊ូដង់បញ្ឈប់ជម្លោះ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមេសា ទីភ្នាក់ងារអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍អាហ្វ្រិកខាងកើត (IGAD) បានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់បញ្ឈប់អរិភាពជាបន្ទាន់ ហើយផ្តល់អាទិភាពក្នុងការស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចា ដើម្បីបញ្ឈប់ជម្លោះដែលអូសបន្លាយអស់រយៈពេលមួយឆ្នាំកន្លងទៅ។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លេខាធិការប្រតិបត្តិរបស់ IGAD លោក Workneh Gebeyehu បានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការឈឺចាប់ដែលប្រជាជនស៊ូដង់ទទួលរង។ ប្រមុខ IGAD បានបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសស៊ូដង់ សហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារនេះ ដើម្បីធានាឱ្យមានការបញ្ឈប់ជម្លោះជាស្ថាពរនៅទូទាំងប្រទេស និងអនុវត្តវិធានការមនុស្សធម៌ដើម្បីជួយឧបត្ថម្ភប្រជាជន។

IGAD អំពាវនាវឱ្យភាគីនានានៅស៊ូដង់បញ្ឈប់ជម្លោះ - ảnh 1ផ្សែងហុយឡើងក្នុងអំឡុងពេលមានជម្លោះនៅអាកាសយានដ្ឋានអន្តរជាតិ Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ប្រទេសស៊ូដង់ត្រូវបានជាន់ពន្លិចនៅក្នុងជម្លោះហឹង្សា ដោយសារតែការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីថ្ងៃទី ១៥ ខែមេសាឆ្នាំមុន។ ការប្រយុទ្ធគ្នាបានបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់ ខណៈដែលមនុស្សរាប់លាននាក់ត្រូវជម្លៀស និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសស៊ូដង់ត្រូវបានបំផ្លិចបំផ្លាញ ជាពិសេសនៅក្នុងរដ្ឋធានី Khartoum៕

ប្រតិកម្មទៅវិញ