ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue អញ្ជើញជូនលិខិតផ្ទេសិទ្ធិជូនចំពោះប្រធាន IFAD លោក Gilbert Fossoun Houngbo |
អញ្ជើញថ្លែងមតិ បន្ទាប់ពីពិធីជូនលិខិតផ្ទេរសិទ្ធិមក លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកប ដោយប្រសិទ្ធភាពរបស់ IFAD ក្នុងរយៈពេលកន្លងទៅ ព្រមទាំងបានអះអាងថា រដ្ឋាភិ បាលវៀតណាមតែងតែផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់សកម្មភាពរួមរបស់ IFAD ដោយឈរលើមូលដ្ឋានសមស្របជាមួយសមត្ថភាពនិងលក្ខណៈជាក់ស្តែងរបស់ប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានស្នើឱ្យ IFAD បង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាម ពង្រីកគម្រោងសហប្រតិបត្តិការរបស់ IFAD នៅតាមខេត្ដនិងក្រុងនានាទូទាំងប្រទេស ។
ចំណែកលោកប្រធាន IFAD Gilbert F.Houngbo បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួន ដែលចង់ឲ្យរដ្ឋាភិបាលវៀតណាមនឹងមានការរួមចំណែកបន្ថែមទៀតសម្រាប់បណ្តាសកម្មភាពរបស់ IFAD នាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះ លោកប្រធាន IFAD បានស្វាគមន៍សំណើរបស់វៀតណាមក្នុងការចូលរួមកិច្ចសហប្រតិបត្តិការNam – Nam និងជូនពរលោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue ក្នុងតួនាទីថ្មី លោកស្រីនឹងបំពេញល្អនូវតួនាទីរបស់ខ្លួន ក្នុងការបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង វៀតណាម និង IFAD ផងដែរ៕