IEA បង្កើនការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែ​សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤​

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា បានបង្កើនការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែរបស់ពិភពលោកនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ បើទោះបីជាកំណើនសេដ្ឋកិច្ចដែលបានគ្រោងទុកនៅក្នុងខឿនសេដ្ឋកិច្ចធំៗកំពុងមានភាពយឺតយ៉ាវក៏ដោយ។
IEA បង្កើនការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែ​សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤​ - ảnh 1អណ្តូងប្រេងនៅទីក្រុង al-Qahtaniyah ខេត្ត Hasakah ប្រទេសស៊ីរី។ រូបថត៖ AFP/TTXVN

ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ IEA បានបង្កើនការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែរបស់ពិភពលោក ពីកម្រិត ២,៣ លានបារ៉ែល/ថ្ងៃ ដល់ ២,៤លានបារ៉ែល/ថ្ងៃ ហើយបានខិតទៅជិតការព្យាករណ៍ ២,៤៦ លានបារ៉ែល/ថ្ងៃ របស់អង្គការប្រទេសនាំចេញប្រេង (OPEC)។ សម្រាប់ឆ្នាំ២០២៤ IEA បានបង្កើនការព្យាករណ៍កំណើនតម្រូវការប្រេងរ៉ែ ឡើងដល់ ៩៣០.០០០ បារ៉ែល/ថ្ងៃ ពីកម្រិត ៨៨០.០០០ បារ៉ែល/ថ្ងៃ ទាបជាងការព្យាករណ៍របស់ OPEC ដែលមានចំនួន ២,២៥ លានបារ៉ែល/ថ្ងៃ។

យោងតាម IEA ជាទូទៅ ខណៈដែលកំណើននៃតម្រូវការប្រេងរ៉ែនិងសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍មានភាពអន់ខ្សោយនៅឆ្នាំខាងមុខក៏ដោយ ក៏ តម្រូវការប្រេងរ៉ែក្នុងឆ្នាំ២០២៣នេះ នៅតែត្រូវបានជំរុញ ដោយសារតែតម្រូវការកើនឡើងនៅខែកញ្ញាកន្លងទៅ ក្នុងទីផ្សារចិននិងបរិមាណដឹកជញ្ជូនមានស្ថេរភាពនៅសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ