IAEA បញ្ជាក់ថាអ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅតំបន់ Fordow (រូបថត៖ AFP/TTXVN) |
IAEA បានបន្តទៀតថាឃ្លាំងទុកបំរុងសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់កំពុងបន្តចម្រើនឡើង។ អ៊ីរ៉ង់កំពុងតែបំបែកជាបណ្តើរៗនូវការកំណត់កំហិតនៃកិច្ចព្រមព្រៀងស្តីពីសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនសំដៅតបតទៅនឹងការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាឆ្នាំ ២០១៨ ព្រមទាំងការដាក់ទណ្ឌកម្មលើ ទីក្រុង តេហេ រ៉ង់ឡើងវិញ។ អ៊ីរ៉ង់បានអះអាងថាអាចដើរបញ្ច្រាសទៅនឹងការរំលោភបំពានយ៉ាងឆាប់រហ័សបាន ប្រសិនបើសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មទាំងនេះផងដែរ៕