ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអ៊ីរ៉ង់នឹងបន្តជួបចរចារក្នុង សប្តាហ៍
ខាងមុខ ក្រោយពី “ការផ្លាស់ប្តូទស្សនៈដ៏រលូន” ក្នុងរយៈពេល ២ ថ្ងៃ អំពីបញ្ហាកម្មវិធី
នុយក្លេអ៊ែររបស់ប្រទេសនេះ ។ ថ្លែងមតិជាមួយ អ្នកសារព័ត៌មានបន្ទាប់ពីការផ្លាស់ប្តូរ
ជាមួយភាគីអ៊ីរ៉ង់ នៅទីក្រុង Vienna អូទ្រីស អគ្គនាយករងរបស់ IAEA និងជាប្រធាន
ក្រុមអធិការនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ Herman Nackaerts បានឲ្យដឹងថា៖
ក្នុងរយៈពេល ២ ថ្ងៃជួបចរចារ ភាគីទាំង ២ បានពិភាក្សារអំពីទស្សនៈមួយចំនួន ដើម្បី
ជំរុញដំណើរការត្រួតពិនិត្យរបស់ IAEA តាមទិសស្ថាបនា។ បញ្ហាអាទិភាព ពិភាក្សារជា
ទីបំផុត គឺ ធ្វើយ៉ាងម៉េច ដើម្បីបញ្ចាក់អំពីសមត្ថភាពយោធារបស់កម្មវិធីនុយក្លេអ៊ែររបស់
អីរ៉ង់។ ប៉ុន្តែ ភាគីទាំង ២ សុទ្តែមិនបង្ហើបឲ្យដឹងអំពីទីកន្លែងជំនួបខាងមុខ ក៏ដូចជា
ខ្លឹមសារ នៃជំនួបនេះទេ៕
|
Image: Internet |