អគ្គនាយក IAEA លោក Yukiya Amano |
ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំត្រីមាសគណៈកម្មការប្រតិបត្តិការ អគ្គនាយក IAEA លោក Yukiya Amano បានអះអាងជាថ្មីម្តងទៀតថា រាល់ការសន្យាពាក់ព័ន្ធនឹងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានប្រកាសអនុវត្តនៅក្នុង JCPOA គឺជាសមិទ្ធផលដ៏សំខាន់មួយ ហើយលោកក៏សង្កត់ធ្ងន់លើការដែលទីក្រុងតេហេរ៉ង់ គប្បីអនុវត្តឲ្យបានពេញលេញនូវការប្តេជ្ញាពាក់ព័ន្ធនឹងនុយក្លេអ៊ែរដោយបានលើកឡើងនៅក្នុង JCPOA។ លោកបន្តទៀតថា ប្រទេសមហាអំណាចគប្បីបន្តធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ដើម្បីរក្សាផែនការ JCPOA សំដៅទប់ស្កាត់ប្រទេសសាធារណរដ្ឋឥស្លាមនេះពីការផលិតអាវុធនុយក្លេអ៊ែរផងដែរ៕