HSBC៖ វៀតណាមបន្តទាក់ទាញទុន FDI ប្រកបដោយគុណភាព

Chia sẻ
(VOVWORLD) - ក្រុមអ្នកជំនាញ HSBC បានឲ្យដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានទាក់ទាញទុនជាមួយកម្រិតឯតទ្គកម្ម- ជិត ១៧% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សកលក្នុងឆ្នាំ ២០២២ ពោលគឺច្រើនជាងប្រមាណទ្វេដង បើធៀបនឹង ៤ ឆ្នាំមុន។
HSBC៖ វៀតណាមបន្តទាក់ទាញទុន FDI ប្រកបដោយគុណភាព - ảnh 1ផលិតកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅសហគ្រាស FDI ។ រូបថត៖ PV/Vietnam+

បើទោះជាមានបញ្ហាសាកល្បងផ្នែកពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវៀតណាមនៅតែនាំមុខក្នុងការទាក់ទាញទុន FDI ប្រកបដោយគុណភាព។ នេះជាការអះអាងរបស់ផ្នែកសិក្សាស្រាវជ្រាវសកលរបស់ធនាគារ HSBC ក្នុងរបាយការណ៍ " ASEAN Perspectives - លំហូរទុន FDI៖ ប្រឈមមុខនឹងបញ្ហាសាកល្បងដោយអត់ធ្មត់" ដែលបានប្រកាសនាថ្ងៃទី ១២ ខែកញ្ញា។

ក្រុមអ្នកជំនាញ HSBC បានឲ្យដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានទាក់ទាញទុនជាមួយកម្រិតឯតទ្គកម្ម- ជិត ១៧% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សកលក្នុងឆ្នាំ ២០២២ ពោលគឺច្រើនជាងប្រមាណទ្វេដង បើធៀបនឹង ៤ ឆ្នាំមុន។

ក្នុងនោះ ទុន FDI របស់តំបន់ជាង ៦៥% បានហូរចូលសិង្ហបុរី ស្នើនឹង ២៥% នៃ GDP របស់ប្រទេសនេះ។ ម៉ាឡេស៊ី និងវៀតណាមក៏ទាក់ទាញបានលំហូរ FDIគួរឲ្យកត់សម្គាល់។ គិតត្រឹមបច្ចុប្បន្ននេះ FDI ថ្មីលើវិស័យផលិតកម្មរបស់វៀតណាមក្នុងឆ្នាំនេះបានកើនឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។ ការវិនិយោគទូទៅ និងការវិនិយោគថ្មីនៅវៀតណាមក្នុងរយៈពេល ៨ ខែកន្លងទៅបានកើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ក្នុងនោះវិស័យផលិតកម្មបានស្រូកយក ៨៥% នៃទុន FDI ថ្មីសរុប។ ទោះបីជា ពាណិជ្ជកម្មរងឱនភាពក៏ដោយ និន្នាការនេះបាននាំមកនូវក្តីសង្ឃឹមការស្ដារឡើងវិញសម្រាប់វៀតណាមនៅពេលដែលវដ្តសេដ្ឋកិច្ចផ្លាស់ប្តូរផងដែរ៕

ប្រតិកម្មទៅវិញ