HSBC ៖ ឆ្នាំរោងឆស័កត្រូវបានរំពឹងថានឹងបើកចេញក្តីសង្ឃឹមច្រើនថែមទៀតសម្រាប់វៀតណាម

Chia sẻ

(VOVWORLD) - “រដូវរងាមកដល់ និទាឃរដូវក៏មិនយឺតពេលទេ” គឺជាចំណងជើងនៃរបាយការណ៍ Vietnam At A Glance ដោយធនាគារ HSBC ប្រកាសកាលពីម្សិលមិញ។

នៅក្នុងរបាយការណ៍ អ្នកជំនាញ HSBC បានអធិប្បាយថា ឆ្នាំថោះ បញ្ជស័កមិនមែនជាឆ្នាំងាយស្រួលសម្រាប់វៀតណាមនោះទេ។ ទោះជាយ៉ាងណាក៏ដោយ   វៀតណាមបានបិទឆ្នាំ ២០២៣ ប្រកបដោយលក្ខណៈវិជ្ជមាន។ GDP នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ បានកើនឡើង ៦,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនាំមកនូវកំណើនសម្រាប់ឆ្នាំ ២០២៣ ទាំងមូលដល់ ៥,១%។ លទ្ធផលនេះគឺស្របទៅនឹងការព្យាករណ៍របស់ HSBC ចាប់ពីខែកក្កដា ឆ្នាំ ២០២៣ គឺ៥% និងខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារ ៤,៦%។

យោងតាម HSBC ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា នឹងបើកក្តីសង្ឃឹមបន្ថែមទៀតសម្រាប់វៀតណាម។ កត្តាសំខាន់បំផុតគឺសមត្ថភាពបន្ថែមក្នុងពាណិជ្ជកម្មពីលំហូរ FDI ស្ថិរភាពដែលផ្តល់ក្តីសង្ឃឹមសម្រាប់វិស័យខាងក្រៅនៅពេលដែលវដ្តពាណិជ្ជកម្មប្រែប្រួល។ ទាំង FDI សរុប និង FDI ថ្មីក្នុងឆ្នាំ ២០២៣ គឺជិតឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ជាពិសេសការវិនិយោគ FDI ថ្មីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំដែលឈានដល់ប្រហែល ៥% នៃផលិតផលក្នុងស្រុកសរុប។ គួរកត់សម្គាល់ថា FDI ថ្មីដែលបានចាក់ចូលទៅក្នុងផលិតកម្មបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ដែលឈានដល់ជាង ១៥ ពាន់លានដុល្លារអាមេរិក ហើយចំនួន ៨០% ផ្តោតលើវិស័យផលិតកម្ម។

អ្នកជំនាញ HSBC ជឿជាក់ថា វៀតណាមកំពុងងើបឡើងវិញតាមកាលវិភាគ ដែលអាចទទួលបានមកវិញនូវការកើនឡើង ៦% នៅឆ្នាំ ២០២៤។ នៅពេលដែលលំហូរ FDI បន្តបង្កើនសមត្ថភាពផលិតកម្ម វិស័យផលិតកម្មរបស់វៀតណាមនឹងមានសញ្ញាស្តារឡើងវិញ ដែលនាំមកនូវឱកាសសម្រាប់វិស័យនាំចេញ៕

ប្រតិកម្មទៅវិញ