G២០​ យល់ព្រម បង្កើតមូលនិធិអភិវឌ្ឍន៍សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច

Chia sẻ
(VOVWORLD) -  ការប្តេជ្ញានេះត្រូវបានលើកឡើងនៅកិច្ចប្រជុំលើកទី ៣ នៃក្រុមការងារអភិវឌ្ឍន៍ G២០ (DWG) ដែលបានប្រព្រឹត្តិទៅនៅកោះបាលី ចាប់ពីថ្ងៃទី ១០-១២ ខែសីហា។
 G២០​ យល់ព្រម បង្កើតមូលនិធិអភិវឌ្ឍន៍សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច - ảnh 1រូបភាព៖ Shutter

នៅថ្ងៃទី ១៤ ខែសីហា រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ឥណ្ឌូនេស៊ី លោក Suharso Monoarfa បានឲ្យដឹងថា សមាជិកនៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G២០) បានយល់ព្រមពង្រឹងពហុភាគីនិយម និងជំរុញការបង្កើតមូលនិធិអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសមានអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកោះតូចៗ។ ការប្តេជ្ញានេះត្រូវបានលើកឡើងនៅកិច្ចប្រជុំលើកទី ៣ នៃក្រុមការងារអភិវឌ្ឍន៍ G២០ (DWG) ដែលបានប្រព្រឹត្តិទៅនៅកោះបាលី ចាប់ពីថ្ងៃទី ១០-១២ ខែសីហា។

នៅក្នុងកិច្ចប្រជុំនេះ សមាជិក G២០ បានផ្លាស់ប្តូរ និងចែករំលែកទស្សនៈស្តីពីពហុភាគីនិយម កំណើននៃប្រទេសនានា និងផែនការអភិវឌ្ឍ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្រុមការងារអភិវឌ្ឍន៍ G២០ ក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រកាត់បន្ថយជំងឺរាតត្បាត កូវីដ-១៩ ជំរុញសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាការផ្លាស់ប្តូរឌីជីថល និងថាមពលផងដែរ៕

ប្រតិកម្មទៅវិញ