ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោកស្រី Alice Carr នាយិកាប្រតិបត្តិ គោលនយោបាយសាធារណៈរបស់ GFANZ។ រូបថត៖ VGP/Minh Khoi |
នារសៀលថ្ងៃនេះ (១៣ កក្កដា) នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោកស្រី Alice Carr នាយិកាប្រតិបត្តិ គោលនយោបាយសាធារណៈរបស់ GFANZ - សម្ព័ន្ធភាពហិរញ្ញវត្ថុ សម្រាប់គោលដៅនាំការបំភាយឧស្ម័នសុទ្ធមកត្រឹមសូន្យ (Net Zero)។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីជ្រើសរើសគម្រោងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ លោកមានគោលបំណងរួមជាមួយរដ្ឋាភិបាលនៃប្រទេសនានា និង GFANZ ចូលរួមអនុវត្តន៍ការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធមកត្រឹមកម្រិតសូន្យ កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) និងការងារផ្សេងទៀតដែលវៀតណាមមានបាននិងកំពុងអនុវត្ត។ លោកឧបនាយករដ្ឋមានគោលបំណងថា GFANZ នឹងផ្ទេរប្រគល់បទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមនោះបង្កើតទម្រង់តភ្ជាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម។
ចំណែកឯលោកស្រី Alice Carr បានសង្កត់ធ្ងន់ថា៖ GFANZ មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល ដោយកំណត់វិស័យអាទិភាពដោយឈរលើមូលដ្ឋានគុណសម្បត្តិប្រៀបធៀបរបស់ខ្លួនដូចជា៖ អភិវឌ្ឍន៍បណ្តាញអគ្គិសនីឆ្លាតវៃ វាយោអគ្គិសនីនៅសមុទ្រ ស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់ផលិតកម្ម៕