GDP វៀតណាមកើនបន្ថែម ២៥,៤% ក្នុងមួយឆ្នាំ

Chia sẻ
(VOVWORLD) -ទំហំ GDP មានការផ្លាស់ប្ដូរ បានធ្វើឲ្យបណ្ដារសន្ទស្សន៍សេដ្ឋកិច្ចទូទៅទាក់ទិននានាក៏មានការផ្លាស់ប្ដូរ ហើយប៉ះពាល់ដល់បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ច។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថាទំហំ GDP ជាមធ្យម ដែលត្រូវបានវាយតម្លៃឡើងវិញក្នុងដំណាក់កាល ២០១០ -២០១៧ បានកើនបន្ថែម ២៥,៤% ក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងតួរលេខដែលបានប្រកាស។ ទំហំ GDP មានការផ្លាស់ប្ដូរ បានធ្វើឲ្យបណ្ដារសន្ទស្សន៍សេដ្ឋកិច្ចទូទៅទាក់ទិននានាក៏មានការផ្លាស់ប្ដូរ ហើយប៉ះពាល់ដល់បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ច។

អំពីការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវទំហំ GDP ដោយផ្អែកលើវិធីសាស្ត្រវិភាគ ដែលត្រូវបានទីភ្នាក់ងារស្ថិតិនៃអង្គការសហប្រជាជាតិផ្ដល់អនុសាសន៍ តាមរយៈប្រភពព័ត៌មានដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញពីលទ្ធផលក្នុងផលិតកម្ម ធ្វើអាជីវកម្មនៃខឿនសេដ្ឋកិច្ច ពោលគឺមិនមានការ ផ្លាស់ប្តូរវិធីសាស្ត្រគណនាឡើយ។ ការផ្លាស់ប្តូរនេះអាចសរឲ្យឃើញលទ្ធភាពបើកទូលាយសក្កានុពលសម្រាប់ការប្រមូលថវិកា និងពន្ធ ក៏ដូចជាការចំណាយ និងប្រាក់កម្ចីរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ បង្កើនការរួមវិភាគទានរបស់វៀតណាមសម្រាប់អង្គការអន្តរជាតិដែលវៀតណាមជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ