G7 ឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងធានាសន្តិសុខស្បៀងអាហារ និងថាមពល

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងថា ជប៉ុនបានអះអាងសារជាថ្មីម្ដងទៀតថា ក្រុមប្រទេស G7 នឹងសម្របសម្រួលគ្នាជាមួយគ្នាជួយឧបត្ថម្ភដល់អ៊ុយក្រែន និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀងអាហារ និងថាមពល។ 
G7 ឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងធានាសន្តិសុខស្បៀងអាហារ និងថាមពល - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi (រូបថត៖ VNA)

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍(G7) កាលពីថ្ងៃទី ២២ ខែកញ្ញា បានសន្យាសហប្រតិបត្តិការ ដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន និងឆ្លើយតបទៅនឹងវិបត្តិសន្តិសុខស្បៀងអាហារ និងថាមពល។ ការសន្យាពោលខាងលើត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងថា ជប៉ុនបានអះអាងសារជាថ្មីម្ដងទៀតថា ក្រុមប្រទេស G7 នឹងសម្របសម្រួលគ្នាជាមួយគ្នាជួយឧបត្ថម្ភដល់អ៊ុយក្រែន និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀងអាហារ និងថាមពល។ បញ្ហាសន្តិសុខស្បៀងអាហារ និងថាមពល កាន់តែមានសារៈសំខាន់ ចាប់តាំងពីពេលតម្លៃស្បៀងអាហារ និងថាមពលបានហក់ឡើងខ្ពស់ ដោយសារ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមិថុនានៅអាល្លឺម៉ង់ ក្រុម G7 បានសន្យាចំណាយប្រាក់ ៥ ពាន់លានដុល្លារអាមេរិកដើម្បីធានាសន្តិសុខស្បៀងអាហារ។ ជប៉ុនកាន់តួនាទីជាប្រធាន G7 ប្ដូរវេន ពីអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ