នៅក្នុងបទវិភាគដែលបាន បង្ហោះនៅលើគេហទំព័ររបស់ Fitch Ratings អង្គការនេះបានវាយតម្លៃថា យថាទស្សន៍ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងតាមរយៈយថាទស្សន៍ កំណើនដ៏ខ្លាំងក្នុងរយៈពេលមធ្យម បំណុលរបស់រដ្ឋាភិបាលទាបជាងបើធៀបនឹង ប្រទេសស្រដៀងគ្នា និងមានសំណុំឯកសារបំណុលខាងក្រៅដ៏ល្អ។ Fitch Ratings ព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើន ៧,៤% ក្នុងឆ្នាំ ២០២២ និង ៦,២% ក្នុងឆ្នាំ ២០២៣ អាស្រ័យដោយការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម សំណង់ និងសេវា កម្ម។ Fitch Ratings បានសង្កត់ធ្ងន់ថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងបន្តជា កត្តាដែលជំរុញកំណើនដ៏ខ្លាំងក្លាក្នុងរយៈពេលមធ្យម និងរយៈពេលវែងរបស់ វៀតណាម៕