(VOVworld)-នាថ្ងៃទី៧កក្កដា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បាន
ប្រកាសថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប EU ចំនួន២៨នឹងបើកសន្និសីទ កំពូល១ដែលមានចរិតលក្ខណៈសម្រេច សំដៅពិភាគ្សាអំពីវិបត្តិនៅក្រិកនាថ្ងៃទី
១២កក្កដាខាងមុខ។ ថ្លែងមតិជាមួយនឹងមជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់ពីសន្និសីទ បន្ទាន់នៃបណ្តាថ្នាក់ដឹកនាំតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានបញ្ចប់ដោយមិន ទទួលបានកិច្ចព្រមព្រៀងណាមួយឡើយនោះ លោក Renzi បានឲ្យដឹងថា លោក
ជឿ ជាក់លើដំណោះស្រាយ១មានចរិតលក្ខណៈសម្រេចសម្រាប់ក្រិកនាថ្ងៃទី១២
កក្កដាខាងមុខនេះ។ ក្នុងពេលជាមួយគ្នានោះ និយាយដល់វិបត្តិនៅក្រិក អធិការ
បតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថា អាថែនត្រូវមានកម្មវិធី
រចនាសម្ព័ន្ធបំណុលថ្មីរយៈពេលវែង មិនមែនជាកម្មវិធីជួយសង្គ្រោះរយៈខ្លីសម្រាប់ ដោះស្រាយវិបត្តិភ្លាមមួយរំពេចប៉ុណ្ណោះទេ។រីឯខ្លួនវិញ ថ្លែងមតិបន្ទាប់ពីសន្និសីទ នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras ក៏បានអះអាងនូវការប្តេជ្ញារបស់អា ថែនសម្រាប់ដោះស្រាយវិបត្តិបំណុលនៅប្រទេសនេះផងដែរ៕