EU អំពាវនាវឲ្យអនុវត្តន៍បទហាមឃាត់អាវុធចំពោះអារ៉ាប់ប៊ីសាអូឌីត

Chia sẻ
(VOVWORLD) - សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើការចេញផ្សាយបទហាមឃាត់ អាវុធមួយចំពោះប្រទេសអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីការស្លាប់របស់អ្នកកាសែត Jamal Khashoggi។ មុននោះ នាថ្ងៃទី២៥ ខែតុលា សភាអឺរ៉ុបបានអនុម័តលើ សេចក្ដីសម្រេចចិត្តដោយគ្មានលក្ខណៈចាប់បង្ខំស្ដីពីបញ្ហានេះ។ 
EU អំពាវនាវឲ្យអនុវត្តន៍បទហាមឃាត់អាវុធចំពោះអារ៉ាប់ប៊ីសាអូឌីត - ảnh 1កងទ័ពអារ៉ាប់ប៊ីសាអូឌីតនិងឧបករណ៍យោធានាំចូលពីបរទេស (រូបថត៖ AFP/TTXVN) 


រាល់បម្រែបម្រួល ខាងលើកើតមានឡើងក្នុងបរិបទដែលប្រទេសអាល្លឺម៉ង់បានប្រកាសបញ្ឈប់ការនាំអាវុធចេញទៅប្រទេសមជ្ឈិមបូព៌ានេះ រហូតដល់ពេលណាដែលមូលហេតុនៃ ការស្លាប់របស់អ្នកកាសែត Khashoggi នៅស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌីតប្រចាំ ទីក្រុង Istanbul ប្រទេសទួរគី ត្រូវបានបំភ្លឺយ៉ាងច្បាស់។

        រដ្ឋមន្រ្តីការបរទេសអូទ្រីស ដែលជាប្រទេសកំពុងកាន់តំណែងជាប្រធានប្ដូរ វេនរបស់ EU លោកស្រី Karin Kneissl បានចាត់ទុកថា បទហាមឃាត់អាវុធ ចំពោះអារ៉ាប់ប៊ីសាអូឌីតអាចជួយបញ្ឈប់សង្គ្រាមដ៏ឃោឃៅនៅយេម៉ែន។ សម្ព័ន្ធ ភាពយោធាដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ប្រដាប់អាវុធនៅ ប្រទេសយេម៉ែនកាលពីឆ្នាំ២០១៥ ដោយអនុវត្តន៍ការវាយប្រហារតាមជើង អាកាសតម្រង់ទៅលើក្រុមឧទ្ទាម Houthi គាំពារដោយប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ ការ វាយប្រហារតាមជើងអាកាសទាំងនេះបានបង្កដោយចៃដន្យឲ្យមនុស្សស្លាប់និង រងរបួសយ៉ាងច្រើន។ រហូតមកដល់ពេលនេះ សង្គ្រាមនេះបានបង្កឲ្យ មនុស្សស្លាប់ប្រមាណជាង១ហ្មឺននាក់ និងមនុស្សជាង២លាននាក់ទៀតបាត់បង់ ផ្ទះសម្បែង៕

ប្រតិកម្មទៅវិញ