EU អំពាវនាវឱ្យមាន​ការកែទម្រង់ជាបន្ទាន់ WTO

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១៦ ខែកញ្ញា អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Valdis Dombrovskis បានអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ជាបន្ទាន់នូវអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ 
EU អំពាវនាវឱ្យមាន​ការកែទម្រង់ជាបន្ទាន់ WTO - ảnh 1អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Valdis Dombrovskis  (រូបថត៖ TTXVN)

លោកបានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចពិចារណាលើកំណែទម្រង់ធំ ៗ ចំពោះប្រព័ន្ធដោះស្រាយវិវាទពាណិជ្ជកម្ម។ លោក Dombrovskis បានថ្លែងដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ក្នុងជំនួបជាមួយ នាយកអង្គការពាណិជ្ជកម្មពិភពលោកលោក Ngozi Okonjo-Iweala។ អនុប្រធាន EC បានបង្ហាញពីអាទិភាពរបស់សហភាពអឺរ៉ុបចំពោះអនាគតរបស់ WTO ពីរខែមុនកិច្ចប្រជុំរដ្ឋមន្ត្រីរបស់អង្គការនេះ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហ្សឺណែវ។ អនុប្រធាន លោក Dombrovskis បាននិយាយថាមុខមាត់ពាណិជ្ជកម្មបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចាប់តាំងពីពេលបង្កើត WTO។ ប៉ុន្តែរាល់បទបញ្ញត្តិគ្រប់គ្រងអង្គការនេះគឺមិនបានផ្លាស់ប្តូរឡើយ។ ដូច្នេះហើយ ក្នុងស្ថានភាពនាបច្ចុប្បន្ននេះ WTO ចាំបាច់ត្រូវធ្វើកំណែទម្រង់ផងដែរ៕

ប្រតិកម្មទៅវិញ