ប្រទេសស៊ុយអែត ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ EU បានឲ្យដឹងថា កញ្ចប់ទណ្ឌកម្មរួមមានបទប្បញ្ញត្តិហាមប្រាមរាល់សកម្មភាពឆ្លងកាត់រុស្ស៊ី ដោយដឹកជញ្ជូនទំនិញនិងបច្ចេកវិទ្យាដែលកងទ័ពរុស្ស៊ីអាចប្រើប្រាស់ ឬជួយឧបត្ថម្ភវិស័យការពារជាតិនិងសន្តិសុខក្នុងប្រទេសនេះ។ កញ្ជប់វិធានការបានអនុញ្ញាតឱ្យដាក់កំហិតលើការលក់ទំនិញ និងបច្ចេកវិទ្យារសើបដល់ប្រទេសដែលអាចលក់ទៅឱ្យរុស្ស៊ីវិញ ហើយទន្ទឹមនឹងនោះបានពង្រីកបញ្ជីទំនិញត្រូវការហាមប្រាម ដោយសារតែអាចបម្រើដល់សកម្មភពយោធានិងការពារជាតិរបស់រុស្ស៊ី។
វិធានការទាំងនេះក៏ពន្យារពេលការផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួន៥ ដើម្បីចាក់ផ្សាយនៅអឺរ៉ុប។ សហភាពអឺរ៉ុបក៏បានបន្ថែមបុគ្គល និងអង្គភាពជាង ១០០ទៅក្នុងបញ្ជីដែលមានទ្រព្យសម្បត្តិត្រូវបង្កកនៅក្នុងសហភាពអឺរ៉ុបផងដែរ៕