EU អនុម័តយុទ្ធសាស្ត្រដោះស្រាយវិបត្តិនៅស៊ីរី

Chia sẻ
(VOVworld)-រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង ២៨ ទើបនឹងបានអនុម័តនូវយុទ្ធសាស្ត្រដោះស្រាយសង្គ្រាមស៊ីវិលនៅស៊ីរី។ 
EU អនុម័តយុទ្ធសាស្ត្រដោះស្រាយវិបត្តិនៅស៊ីរី - ảnh 1
សហភាពអឺរ៉ុបអនុម័តយុទ្ធសាស្ត្រដោះស្រាយវិបត្តិនៅស៊ីរី(រូបថតៈ AFP/TTXVN)

(VOVworld)-រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង
២៨ ទើបនឹងបានអនុម័តនូវយុទ្ធសាស្ត្រដោះស្រាយសង្គ្រាមស៊ីវិលនៅស៊ីរី។ នេះជា​
ខ្លឹមសារនៃសេចក្តីប្រកាសរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស EU ក្នុងកិច្ចប្រជុំនា
ថ្ងៃទី៣មេសា នៅលុចសំបួ (Luxembourg)។ យុទ្ធសាស្ត្ររបស់ EU ផ្តោតសំខាន់លើ
 ភារកិច្ចស្នូលចំនួន៦ ក្នុងនោះមានការបញ្ចប់សង្គ្រាមស៊ីវិលដោយវិធីសាស្ត្រា អន្តរ
កាលនយោបាយ យោងតាមសេចក្តីសម្រេចចិត្តលេខ ២២៥៤ របស់អង្គការ សហ
ប្រជាជាតិ ជម្រុញដំណើរការអន្តរកាលពេញលេញនិងរក្សានិរន្តរភាពរបស់ ប្រជា
ជននិងសង្គមស៊ីរីជាដើម។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាការបរទេស EU ក៏បាន
អនុវត្តនូវបទប្បញ្ញត្តិថ្មី សំដៅរាំងស្កាត់ការនាំចេញលោហៈធាតុ៤ប្រភេទ រួម មាន
សំណ, tantali, vonfram និងមាស ដើម្បីសន្សំប្រភពហិរញ្ញវត្ថុសម្រាប់ជម្លោះ ប្រដាប់
អាវុធនានា។ បទបញ្ញត្តិនេះនឹងបានអនុវត្តចាប់ពីខែមក្ករាឆ្នាំ២០២១។ ទន្ទឹម
ជាមួយគ្នានោះ សេចក្តីប្រកាសពោលខាងលើបានលើកច្បាស់ថា EU ត្រៀមជា
ស្រេច រួមចំណែកទៅក្នុងដំណើរការស្តារស៊ីរីឡើងវិញ បន្ទាប់ពីប្រទេសមជ្ឈឹមបូព៌ារ
នេះចាប់ផ្តើមអនុវត្តដំណាក់កាលអន្តរកាលនយោបាយ៕

ប្រតិកម្មទៅវិញ