ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ (រូបថតឯកសារ៖ THX / TTXVN) |
ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២១ ខែមីនា នៅលើបណ្ដាញសង្កមធ្វីតទ័រ អ្នកនាំពាក្យរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Barend Leyts បានឲ្យដឹងពីសេចក្ដី សម្រេចចិត្តដូចដែលបានពោលខាងលើ ត្រូវបានប្រមុខក្រុមប្រឹក្សារអឺរូប លោក Charles Michel នាំចេញ ក្នុងបរិបទ ដែលចំនួនករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងយ៉ាងខ្លាំងនៅតាមបណ្ដាប្រទេសជាសមាជិក EU ។ យោងតាមផែនការ កិច្ចប្រជុំកំពូល EU នឹងផ្ដោតសំខាន់លើការពិភាក្សាអំពីបញ្ហាដ៏សំខាន់ៗ ក្នុងនោះមានកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ក៏ដូចជាទំនាក់ទំនងជាមួយរុស្ស៊ី និងទួរគីផងដែរ៕