EU ផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជននៅ Sahel និងស៊ីរី បន្ថែមទៀត

Chia sẻ
(VOVWORLD) - នៅថ្ងៃទី២៤ ខែធ្នូ សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយមនុស្សធម៌ចំនួន ១៥លានអឺរ៉ូបន្ថែមទៀត ដល់តំបន់ Sahel នៃទ្វីបអាហ្រ្វិក ដើម្បីជួយប្រទេសនានាឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារ ដែលមិនធ្លាប់មានតាំងពីមុនមក ដែលជះឥទ្ធិពលដល់ប្រជាជនជាង ៨,៧ លាននាក់នៅ Burkina Faso Mali Niger និងប្រទេសម៉ូរីតានី។
EU ផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជននៅ Sahel និងស៊ីរី បន្ថែមទៀត - ảnh 1ស្ត្រីនិងកុមារនៅជំរុំជនភៀសខ្លួន al-Hol ខេត្ត Hasakeh ភាគឦសានប្រទេសស៊ីរី។(រូបថត៖AFP/TTXVN) 

សមាជិកសហភាពអឺរ៉ុប ទទួលបន្ទុកការដោះស្រាយវិបត្តិលោក Janez Lenarcic បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២១ សហភាពអឺរ៉ុបបានអះអាងសារជាថ្មី អំពីទំនាក់ទំនងដ៏ជិតស្និទិជាមួយតំបន់ Sahel និងសារៈសំខាន់នៃភាពជាដៃគូជាមួយតំបន់នេះ។ កញ្ចប់ជំនួយមនុស្សធម៌បន្ថែមសម្រាប់តំបន់នេះ បានបង្ហាញពីបំណងប្រាថ្នារបស់ EU ក្នុងការជួយបំពេញតម្រូវការប្រចាំថ្ងៃដែលកំពុងកើនឡើង ក៏ដូចជាការខ្វះខាតថវិកានៅ Burkina Faso Mali Mauritania និង Niger និងផ្តល់ការគាំទ្រដល់ជនងាយរងគ្រោះបំផុតនៅតំបន់ Sahel ។

ចំនួនមនុស្សដែលរងគ្រោះដោយវិបត្តិស្បៀងអាហារក្នុងប្រទេសទាំងបួននេះ បានកើនឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រាបើធៀបនឹងឆ្នាំមុនៗ។ យោងតាមការព្យាករណ៍ តំបន់ Sahel នឹងប្រឈមមុខនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ ២០២២ ក្នុងរយៈពេលពីខែឧសភាដល់ខែសីហា៕

ប្រតិកម្មទៅវិញ