EU បារាំង រុស្សី​អះអាងពី​គោលបំណង​ចង់សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៅអាល្លឺម៉ង់

Chia sẻ
(VOVWORLD) - ក្នុងពេលនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអបអរសាទរជូនចំពោះលោក Olaf Scholz ព្រមទាំងសម្ដែងគោលបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។
 
EU បារាំង រុស្សី​អះអាងពី​គោលបំណង​ចង់សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៅអាល្លឺម៉ង់ - ảnh 1អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz (រូបថត៖ AP)

នាថ្ងៃទី ៨ ខែធ្នូ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអបអរសាទរចំពោះ លោក Olaf Scholz ដែលត្រូវបានបោះឆ្នោតគាំទ្រជាអធិការបតីអាល្លឺម៉ង់ ព្រមទាំងសង្កត់ធ្ងន់លើគោលបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីនៅអាល្លឺម៉ង់ ដើម្បីសហភាពអឺរ៉ុប (EU) កាន់តែរឹងមាំជាង។ ជាក់ស្ដែង នៅលើបណ្ដាញសង្គម Twitter ប្រធាន EC លោកស្រី  Ursula von der Leyen សង្ឃឹមថា “លោក Olaf Scholz នឹងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងល្អប្រសើរ ហើយខ្ញុំមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិការ ដើម្បីអឺរ៉ុបខ្លាំងមាំមួន”។

ក្នុងពេលនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអបអរសាទរជូនចំពោះលោក Olaf Scholz ព្រមទាំងសម្ដែងគោលបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។

មុននោះ កាលពីថ្ងៃទី ៨ ធ្នូ  (ម៉ោងនៅអាល្លឺម៉ង់) លោក Olaf Scholz បានស្បថចូលកាន់តំណែងជាអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ហើយក្លាយទៅជាអធិការបតីទី ៩ នៃប្រទេសនេះជាផ្លូវការ ជំនួសលោកស្រី Angela Merkel ដែលបានកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ