ភោជនីយដ្ឋានមួយបានបិទ្វារដោយសារតែការរីករាលដាលនៃជំងឺ COVID – 19 (រូបថត៖ AFP / TTXVN) |
ប៉ុន្តែ សំណើនេះត្រូវទទួលបានការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិក។ ប្រសិនបើត្រូវបានអនុម័ត នេះនឹង ជាកញ្ចប់ជំរុញសេដ្ឋកិច្ចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ EU ហើយរួមទាំងបណ្ដាវិធានការយកពន្ធដ៏ធំទូលាយចំពោះផលិតផលផ្លាស្ទិក ការបំភាយកាបូន និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។
ផែនការនេះត្រូវបាននាំចេញ បន្ទាប់ ពីមានសម្ពាធយ៉ាងខ្លាំងពី អ៊ីតាលី និងអេស្ប៉ាញ ដែលជាប្រទេសដំបូង រងផលប៉ះពាល់ ដោយសារជំងឺរាត ត្បាត COVID – 19 ក៏ដូចជារងផលប៉ះពាល់ដោយសារបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ សំដៅស្ថាបនាសេដ្ឋកិច្ចឡើងវិញ។ ប្រសិនបើត្រូវបានអនុម័តនោះ អ៊ីតាលីនឹងទទួលបានជំនួយផ្ទាល់ចំនួន ៨១,៨ ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ខណៈដែលអេស្ប៉ាញនឹងទទួលបាន ៧៧,៣ ពាន់លានអឺរ៉ូ។ ក្រៅពីនេះ អ៊ីតាលី និងអេស្ប៉ាញក៏នឹងទទួលបានប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ និង ៣១ ពាន់លានអឺរ៉ូផងដែរ៕