EU និងគុយបាសំរេចពេលវេលាចាប់ផ្ដើមការចរចារឡើងវិញ

Chia sẻ
(VOVworld) - សហភាពអឺរ៉ុប (EU) នឹងចាប់ផ្ដើមការ
ចរចារអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា
ឡើងវិញនាសប្ដាហ៍ខាងមុខ ហើយភាគីទាំងពីរអាច
នាំចេញកិច្ចព្រមព្រៀងសហប្រតិបតិ្តការមួយ។
(VOVworld) - សហភាពអឺរ៉ុប (EU) នឹងចាប់ផ្ដើមការចរចារអំពីការធ្វើប្រក្រតីភាព
ទំនាក់ទំនងជាមួយគុយបាឡើងវិញនាសប្ដាហ៍ខាងមុខ ហើយភាគីទាំងពីរអាចនាំ
ចេញកិច្ចព្រមព្រៀងសហប្រតិបតិ្តការមួយ។ជាក់ស្ដែងគឺ ក្រុមអ្នកចរចាររបស់ភាគី
ទាំងពីរនឹងជួបប្រជុំនៅទីក្រុង La Habana របស់គុយបានាថ្ងៃទី៣និងថ្ងៃទី៤ មិនា
ដើម្បីចូលរួមវង់ចរចារលើកទី៧។
ទំនាក់ទំនងរវាងគុយបានិងEU ធ្លាក់ចូលក្នុងភាពតានតឹងក្រោយពីពេល EU
អនុវត្តន៍ការដាក់កំហិតជាច្រើនទៅលើទំនាក់ទំនងពាណិជ្ជកម្មនិងការទូតជាមួយ
គុយបា កាលពីឆ្នាំ១៩៩៦។នាឆ្នាំ២០០៣ EU ផ្អាកជាផ្លូវការទំនាក់ទំនងជាមួយ
គុយបា។ ប៉ុន្តែ នាបច្ចុប្បន្ន ភាគីទាំងពីរកំពុងជំរុញកិច្ចព្រមព្រៀងសហប្រតិបតិ្តការ
មួយ ក្រោយពីពេលវាស៊ីនតោននិង La Habana តភ្ជាប់ទំនាក់ទំនងការទូតឡើង
វិញ៕

ប្រតិកម្មទៅវិញ