EU ត្រៀមរៀបចំកញ្ចប់ទណ្ឌកម្មទី ៩ ប្រឆាំងនឹងរុស្ស៊ី

Chia sẻ
(VOVWORLD) - កាលពីខែតុលាកន្លងទៅ EU បានផ្ដល់សច្ចាប័នលើកញ្ចប់ទណ្ឌកម្មទី ៨ ទៅលើរុស្ស៊ី ក្នុងនោះរឹតបន្តឹងវិធានការរឹតត្បិតពាណិជ្ជកម្មលើផលិតផលដែកថែប និងផលិតផលបច្ចេកវិទ្យានានា។
EU ត្រៀមរៀបចំកញ្ចប់ទណ្ឌកម្មទី ៩ ប្រឆាំងនឹងរុស្ស៊ី - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (រូបថត៖ Emmi Korhonen/Lehtikuva/Reuters)

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វាំងឡង់ នាថ្ងៃទី ២៤ ខែវិច្ឆិកា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) កំពុងពន្លឿនកញ្ចប់ទណ្ឌកម្មលើកទី ៩ ទៅលើរុស្ស៊ី ពាក់ព័ន្ធនឹង"ប្រតិបត្តិការយោធាពិសេស" របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ អញ្ជើញថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រី von der Leyen មិនបានបញ្ជាក់ពីខ្លឹមសារនៃកញ្ចប់ទណ្ឌកម្មទី ៩ នោះឡើយ ប៉ុន្តែលោកស្រីបានឲ្យដឹងថា EU រួមជាមួយនឹងក្រុមប្រទេសឧស្សាហកម្មអភរឌ្ឍន៍ (G7) និងដៃគូធំៗផ្សេងៗទៀត នឹងអនុម័តលើកម្រិតតម្លៃពិដានពិភពលោកចំពោះប្រេងរ៉ែរបស់រុស្ស៊ី។ កាលពីខែតុលាកន្លងទៅ EU បានផ្ដល់សច្ចាប័នលើកញ្ចប់ទណ្ឌកម្មទី ៨ ទៅលើរុស្ស៊ី ក្នុងនោះរឹតបន្តឹងវិធានការរឹតត្បិតពាណិជ្ជកម្មលើផលិតផលដែកថែប និងផលិតផលបច្ចេកវិទ្យានានា។

ក្នុងព្រត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៤ វិច្ឆិកា ប្រទេសជាសមាជិក EU ចំនួន ១៥ បានអំពាវនាវឱ្យកំណត់តម្លៃឧស្ម័នបានសម្រេចចិត្តបដិសេធលើយន្តការកំណត់ដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុប (EC)  ផងដែរ៕

ប្រតិកម្មទៅវិញ