ទាហានទួរគីត្រូវបានគេដាក់ពង្រាយនៅភូមិ al-Nayrab ភាគពាយព្យប្រទេសស៊ីរី (រូបថត៖ AFP / TTXVN) |
លោក Josep Borrell បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានៅជុំវិញតំបន់ Idlib បានបង្ហាញឲ្យឃើញថា មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ ដោយមានផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរទាំងនៅក្នុងនិងក្រៅតំបន់។
យោងទៅលោក Josep Borrell បានបន្តថា EU ត្រូវការការខិតខំប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដ៏អាក្រក់នេះ ដោយអនុវត្តរាល់វិធានការដែលសហភាពនេះអាចធ្វើទៅបាន។
ហេតុដូច្នេះ លោកនឹងកោះប្រជុំជាបន្ទាន់ថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅសប្តាហ៍នេះដើម្បីពិភាក្សាពីស្ថានភាពនាពេលបច្ចុប្បន្ននេះផងដែរ៕