ECOWAS អនុម័តលើ​បទ​ដាក់​​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​ម៉ាលី

Chia sẻ
(VOVWORLD) - នៅថ្ងៃទី៩ ខែមករា មេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បានប្រកាសពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតលើប្រទេសម៉ាលី។
ECOWAS អនុម័តលើ​បទ​ដាក់​​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​ម៉ាលី - ảnh 1រដ្ឋមន្ត្រីការបរទេសមាលីលោក Abdoulaye Diop។( រូបថត៖ AFP/TTXVN)

មុននោះ ថ្នាក់ដឹកនាំ ECOWAS បានជួបប្រជុំគ្នានៅក្នុងសន្និសីទវិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសម៉ាលី។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបាននាំចេញបន្ទាប់ពីសន្និសីទនេះ ECOWAS បានឲ្យដឹងថា បណ្តាប្រទេសសមាជិកទាំងអស់នៃអង្គការនឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យវិលត្រឡប់មកប្រទេសវិញ។

វិធានការដាក់ទណ្ឌកម្មផ្សេងទៀត រួមមានការបិទព្រំដែនដីគោក និងដែនអាកាសរវាងបណ្តាប្រទេស ECOWAS និងម៉ាលី ហើយផ្អាករាល់ប្រតិបត្តិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរវាងប្រទេសសមាជិក ECOWAS និងម៉ាលី លើកលែងតែទំនិញប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ។ ECOWAS បានណែនាំឲ្យទីភ្នាក់ងារទាំងអស់នៃសហគមន៍នេះ ចាត់វិធានការដើម្បីអនុវត្តបទដាក់ទណ្ឌកម្មទាំងអស់ប្រកបដោយប្រសិទ្ធភាពឲ្យបានភ្លាមមួយរំពិក៕

 

ប្រតិកម្មទៅវិញ