COVID-19៖ បណ្តាប្រទេស G7 ប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១២ ខែមីនា ក្រុមប្រទេសឧស្សាហកម្ម ឈានមុខគេទាំង ៧ នៅលើពិភពលោក (G7) បានសង្កត់ធ្ងន់លើ ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់នៃការរីករាលដាលយ៉ាងលឿនរបស់ COVID-19  ក្នុងបរិបទដែលទីផ្សារហិរញ្ញវត្ថុពិភពលោក កំពុងរងការខាត បង់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។

COVID-19៖ បណ្តាប្រទេស G7 ប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ - ảnh 1ប្រជាជនពាក់ម៉ាសដើម្បីការពារការឆ្លង COVID-19 នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

ក្នុងបរិបទដែល ជំងឺឆ្លង COVID-19 កំពុងបន្តរីករាលដាលពាសពេញពិភពលោកនោះ មូល និធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវអោយសហគមន៍អន្តរជាតិសម្របសម្រួលសកម្ម ភាព ព្រមទាំងបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិគឺចាំបាច់ណាស់សម្រាប់ទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយជំងឺរាតត្បាត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នាយប់ថ្ងៃទី ១២ ខែមីនា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានកោះហៅធ្វើកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រមុខរដ្ឋនានា ដើម្បីរកវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ដែលក្នុងនោះ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់នូវគោលដៅចំនួនពីរគឺ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 និងការពារសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនេះ។

ក្នុងពេលជាមួយគ្នានោះ ក្នុងការប្រជុំវិសាមញ្ញនាថ្ងៃទី ១២ ខែមីនា រដ្ឋាភិបាល Lativa បានសម្រេចចិត្តប្រកាសស្ថានភាពអាសន្នថ្នាក់ជាតិ ចាប់ពីថ្ងៃទី ១៣ ខែមីនា ដល់ថ្ងៃទី ១៤ ខែមេសា ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19។

នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសកាលពីថ្ងៃទី ១២ ខែមីនាថា ប្រទេសខ្លួននឹងបិទសាលាទាំងអស់ ចាប់ពីថ្ងៃច័ន្ទនាសប្តាហ៍ខាងមុខ រហូតទៅដល់ពិធីបុណ្យអ៊ីស្ទើរ(បុណ្យ Easter) ដើម្បីការពារការរីករាលដាលនៃ COVID-19។

នាថ្ងៃទី ១២ ខែមីនា (តាមម៉ោងតំបន់) អភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានប្រកាសស្ថានភាពអាសន្ន ដើម្បីទប់ទល់នឹង COVID-19)។ ចំនួនករណីដែលបានកត់សម្កាល់ ថាឆ្លងជំងឺនៅក្នុងទីក្រុងនេះ បានឈានដល់ ៩៥ ករណីមកហើយ៕

ប្រតិកម្មទៅវិញ