COVID-19៖ តំបន់នានាទូទាំងប្រទេសប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយនឹងជំងឺរាតត្បាត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan បានចេញឯកសារបន្ទាន់ ដោយស្នើអោយមន្ទីរនិងសាខានានាក្នុងទូទាំងខេត្ត អោយផ្អាកការធ្វើដំណើរទៅបរទេសរបស់កម្មា ភិបាល ដើម្បីផ្តោតលើការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19។

តាមនោះ តម្រូវអោយប្រធាន ទីភ្នាក់ងារ អង្គភាពនិងមូលដ្ឋានទូទាំងខេត្ត ត្រូវពិនិត្យឡើងវិញនូវរាល់កម្មវិធីនិងផែនការសម្រាប់ដំណើរទស្សនកិច្ចនៅឯបរទេស ដើម្បីពិចារណានិងផ្អាកនូវដំណើរទស្សនកិច្ចទាំងនោះ ពោលគឺមិនចាត់ចែងបុគ្គលិកទៅបំពេញទស្សនកិច្ចនៅឯបរទេសជាយថាហេតុ។

ក្នុងថ្ងៃដដែល នៅទីក្រុង Buon Ma Thuot ផ្នែកសុខាភិបាលខេត្ត Dak Lak បានរៀបចំហ្វឹកហាត់ សម្រាប់ផែនការទទួល ដឹកជញ្ជូននិងកំណត់សម្លែងដាក់នៅដាច់ដោយឡែក បង្ការនិង ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19 សំដៅបង្កើនសមត្ថភាពទប់ទល់នឹងជំងឺឆ្លង COVID-19។ នៅឯខេត្ត Ha Tinh សមាជិកសម្ព័ន្ធយុវជនខេត្ត ក៏មានរៀបចំនូវសកម្មភាពជាច្រើន ដើម្បីរួមដៃក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង៕

ប្រតិកម្មទៅវិញ