ទិដ្ឋភាពនៃសន្និសីទរបស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 24) |
នេះត្រូវបានគេចាត់ទុកថាជាសញ្ញាវិជ្ជមាន បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការចរចារយ៉ាងតានតឹងនៅសាលប្រជុំ។ ប្រទេសភាគច្រើនចូលរួមការចរចាសុទ្ធតែបានបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ខ្លួនចំពោះរបាយការណ៍របស់គណកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិដែលកំណត់ការឡើងកម្តៅរបស់ផែនដី។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ភាគីនានាបានឯកភាពដែរថា ប្រទេសឈីលីនឹងជាម្ចាស់រៀបចំកិច្ចប្រជុំ COP 25 ជាបន្ទាប់នៅចុងឆ្នាំ ២០១៩ ខាងមុខ៕